(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថាន ឃេស អ៉ិននើវេសិន ម.ក (KESS INNOVATION PLC) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ បានប្រកាសជាសាធារណៈ ស្តីពីការដាក់ឲ្យដំណើរការ សេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ ដើម្បីពង្រីកសេវាទាំងនេះ ឲ្យកាន់តែទូលំទូលាយ ក្នុងការបំពេញតម្រូវការ ជូនអតិថិជន និងសាធារណជនគ្រប់មជ្ឍដ្ឋានក្នុងសហគមន៍។ បណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលគ្រឹះស្ថាន ឃេស អ៉ិននើវេសិន ម.ក បានចាប់ដៃគូជាយុទ្ធសាស្រ្ត ដោយសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ របស់ស្ថាប័នទាំងពីរ ឲ្យកាន់តែទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ លោកបន្ដថា ទន្ទឹមនឹងនេះ កិច្ចសហការរវាងស្ថាប័នទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើន ភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការធ្វើប្រតិបត្តិការ ដូចខាងក្រោម៖ ១៖ ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៉ិននើវេសិន ម.ក ២៖ ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា ទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៉ិននើវេសិន ម.ក ៣៖ អតិថិជនរបស់គ្រឹះស្ថាន ឃេស អ៉ិននើវេសិន ....

read more

2020-07-23 03:10pm By Fresh News

(ភ្នំពេញ)៖ ធនាគារ ABA ជាធនាគារពាណិជ្ជនាំមុខរបស់កម្ពុជា ផ្នែកហិរញ្ញវត្ថុឌីជីថល និងក្រុមហ៊ុន KESS Innovation Plc. ជាភាគីផ្តល់ដំណោះស្រាយ ការទូទាត់តាមហាង និងតាមអនឡាញ បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងភាពជាដៃគូ ស្តីពីការផ្តល់សេវាទូទាត់ មិនប្រើសាច់ប្រាក់សម្រាប់ពាណិជ្ជករ ដោយប្រើប្រាស់ប្រព័ន្ធទូទាត់ ពាណិជ្ជកម្មអេឡិកត្រូនិក KESS ។ តាមរយៈភាពជាដៃគូនេះ អតិថិជនធនាគារ ABA នឹងអាចធ្វើការទូទាត់មិនប្រើសាច់ប្រាក់តាមហាង និងតាមអនឡាញទៅឲ្យពាណិជ្ជករដែលចាប់ដៃគូជាមួយក្រុមហ៊ុន KESS Innovation Plc.។ សម្រាប់ការទូទាត់តាមអនឡាញ អតិថិជនធនាគារ ABA អាចចុះឈ្មោះគណនីធនាគាររបស់ពួកគេជាមួយកម្មវិធី KESS និងទទួលបាន បទពិសោធទិញទំនិញដោយចុចតែ១គ្លីក (1-click) សម្រាប់ការទិញទំនិញនាពេលអនាគត។ សម្រាប់ការទិញទំនិញតាមហាង ពាណិជ្ជករ KESS និងប្រើប្រាស់ ដំណោះស្រាយទូទាត់តាមកូដ ABA QR គឺ ABA PAY។ លោក Sanzhar Abdullayev នាយកគ្រប់គ្រងកាត និងសេវាទូទាត់អេឡិកត្រូនិក បានថ្លែងថា «វិស័យពាណិជ្ជកម្មអេឡិកត្រូនិក កំពុងតែរីកចម្រើនឥឡូវនេះ ដោយសារស្ថានភាពទីផ្សារ និងការគាំទ្រផ្នែកបទប្បញ្ញត្តិ។ យើងមានសេចក្តីរីករាយក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន KESS Innovation Plc. ក្នុងការផ្តល់ដំណោះស្រាយការទូទាត់មិនប្រើសាច់ប្រាក់របស់ធនាគារ ABA ទៅកាន់ពាណិជ្ជករកាន់តែច្រើននៅទូទាំងប្រទេស»។ លោកជឿជាក់ថា អតិថិជនប្រើប្រាស់កម្មវិធី KESS នឹងទទួលបានមធ្យោបាយងាយស្រួល ...

read more

2020-07-24 02:54pm By Fresh News

Contact

Our Address

Floor 4, S&C Office Space Building, Street 1984A, Sen Sok, Phnom Penh, Kampuchia (Cambodia)

Phones

(+855) 87 873 334
(+855) 70 222 703